วันพฤหัสบดีที่ 11 มกราคม พ.ศ. 2561

កោះត្រល់ ឬ កោះ ហ្វូកុក

កោះហ្វូកុក (ភាសាវៀតណាម) ឬ ជាភាសាខ្មែរ កោះត្រល់ ជាកោះមួយដែលធ្លាប់ជាអតីតកោះរបស់ខ្មែរតែបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។​ កោះនេះមានទំហំធំគួរសមដែរ អាចនិយាយបានថាធំស្មើរនិងប្រទេសសិង្ហបុរី (Singapore)។​ ដោយកោះនេះលាតសន្ធឹងពីទិសជើងទៅទិសត្បូងប្រមាណ 50​km ហើយនិងលាតសន្ធឹងពីទិសខាងកើតទៅទិសខាងលិចរួមៗប្រមាណ 25km ។​ កោះនេះមានផ្ទៃដីរួមសរុប 574 km2 ដោយមានប្រជាជនសរុប 103,000នាក់ (ស្ថិតិឆ្នាំ 2012)
កោះត្រល់មានចម្ងាយពីឆ្នេរសមុទ្រនៃខេត្តកែប ប្រទេសកម្ពុជា ប្រមាណតែ 15km តែប៉ុណ្ណោះ ហើយមានចម្ងាយពីប្រទេសវៀតណាមប្រមាណ 45km។ បច្ចុប្បន្ននេះកោះត្រល់ពេលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ត្រូវបានគេប្ដូរឈ្មោះទៅជាកោះហ្វូកុកវិញ ដែលស្ថិតនៅក្នុងស្រុកហ្វូកុក ខេត្តកៀនសាង។​ ទាក់ទងនិងប្រវត្តិនៃកោះមួយនេះពិតជាគួរអោយចាប់អារម្មណ៍ណាស់ព្រោះមុននិងក្លាយទៅជារបស់ប្រទេសវៀតណាមនេះ ធ្លាប់មានបញ្ហាជាច្រើនជាមួយនិង ប្រទេសកម្ពុជា។សូម្បីតែបច្ចុប្បន្ននេះក៏នៅមានប្រជាជនកម្ពុជាមួយចំនួនធំនៅពុំទាន់ព្រមទទួល
យករឿងនេះបាននៅឡើយទេព្រោះប្រជាជនកម្ពុជាគិតថានេះជាការលក់ដីកោះរបស់ខ្លួនអោយទៅគេស្រុងហើយរដ្ឋាភិបាលក៏គ្មានធ្វើអ្វីបានក្រៅពីទម្លាក់កំហុសអោយអ្នកនេះអ្នកនោះទៅវិញទៅមករហូតមកដល់បច្ចុប្បន្ននេះក៏នៅពុំទាន់មានតម្រុយថានិងយកមកបានវិញឬអត់ទេ។ 
កាលពីឆ្នាំ 1836​ ព្រះបាទអង្គឌួងបានផ្ញើរសារសម្ងាត់មួយទៅកាន់រដ្ឋាភិបាលប្រទេសបារាំង ដោយព្រះអង្គសន្យាថានិងប្រគល់កោះត្រល់នេះទៅអោយបារំាងបើសិនជាជួយទ្រង់ក្នុងច្បាំងជាមួយប្រទេសវៀតណាម ប៉ុន្តែសំណើរនេះត្រូវបានរដ្ឋាភិបាលប្រទេសបាំរាំងបដិសេធ។ 
នៅឆ្នាំ 1867​ ទាហានបារាំងបានចូលដណ្ដើមនិងកាន់កាប់កោះនេះបានសម្រេច។



នៅឆ្នាំ 1937 Jules Breve ដែលជាមេដឹកនាំធំនៃបារាំង-ឥណ្ឌូចិន បានធ្វើការបែងចែកការគ្រប់គ្រង ដោយកំណត់អោយដែនដីដែលនៅភាគខាងជើងកោះឡើងទៅ3គីឡូប្រគល់អោយប្រទេសកម្ពុជាជាអ្នកកាន់កាប់ រីឯផ្នែកដែលសល់ហ្នឹងប្រគល់អោយកម្ពុជាក្រោមជាអ្នកគ្រប់គ្រង (អតីតដីខ្មែរតែឋិតក្រោមការគ្រប់គ្រងរបស់វៀតណាមឬជាដីរបស់វៀតណាមបច្ចុប្បន្ន) ។
នៅឆ្នាំ 1947 ប្រទេសបារាំងបានប្រគល់កម្ពុជាក្រោមអោយព្រះមហាក្សត្រវៀតណាមនៃប្រទេសវៀតណាមខាងត្បូង គឺព្រះចៅ បាវ ដ័យ (Bảo Đại)
នៅឆ្នាំ1949 លោកមេទ័ព ហួង ជៀ បាននាំទាហានខាងសាធារណៈរដ្ឋប្រជាមានិតចិនប្រមាណ 33,000​នាក់​ ពីក្រុងហ៊ូ ណាន មកធ្វើបោះជំរំទ័ពនៅលើកោះនេះ។ បន្ទាប់ពីខាងកុម្មុយនីសគ្រប់គ្រងប្រទេសចិនបានទាំងមូល នៅមុនពេលដកទ័ពត្រលប់ទៅតៃវ៉ាន់កាលពីឆ្នាំ 1951 ។
នៅថ្ងៃទី 30 ធ្នូ ឆ្នាំ 1957 នៅរជ្ជកាលព្រះបាទនរោត្តម សុរាម្រិត ព្រះអង្គបានប្រកាសអោយសាធារណៈជនទូទាំងពិភពលោកបានដឹងថា កោះត្រល់ ជាកោះរបស់ខ្មែរតែម្នាក់គត់បើយោងតាមឯកសាប្រវត្តិសាស្ត្រ។
នៅឆ្នាំ 1964 ព្រះបាទនរោត្តម សីហនុ បានព្យាយាមកែតម្រូវដោយធ្វើការគូសផែនទីនៃកោះមួយនេះដើម្បីអោយគេទទួលស្គាល់ ដោយបានការទទួលស្គាល់ផែនទីប្រេវីយ៉េរបស់បារំាង។
នៅឆ្នាំ 1973 នៅកំឡុងពេលសង្គ្រាមវៀតណាម​ វៀតណាមខាងជើងបានយកកោះនេះធ្វើជាគុកដ៏ធំមួយសម្រាប់ឃុំអ្នកទោស ដោយមានអ្នកទោសប្រមាណ 40,000នាក់ត្រូវបានជាប់ឃុំនៅលើកោះនេះ។
នៅថ្ងៃទី 1 ឧសភា ឆ្នាំ 1975 ខ្មែរក្រហមបានបញ្ជូនទ័ពមកដណ្ដើមការកាន់កាប់កោះនេះ តែត្រូវបានទាហានវៀតណាមខាងជើងវាយដណ្ដើមបានវិញ។








ไม่มีความคิดเห็น:

แสดงความคิดเห็น